Home សង្គម អាណិតណាស់! ស្រលាញ់គ្នាជិត១០ឆ្នាំ ខាងស្រីចាំយូរពេក ក៏ប្រែប្រួលចិត្ត រៀបការនឹងអ្នកថ្មី ខាងប្រុសបង្ហោះសារសោកសៅពេញហ្វេសប៊ុក…

អាណិតណាស់! ស្រលាញ់គ្នាជិត១០ឆ្នាំ ខាងស្រីចាំយូរពេក ក៏ប្រែប្រួលចិត្ត រៀបការនឹងអ្នកថ្មី ខាងប្រុសបង្ហោះសារសោកសៅពេញហ្វេសប៊ុក…

388
0
SHARE

ភ្នំពេញ ៖ យុវជនរូបនេះ​បានដា​​​​​​​​ច់ចិត្តទម្លាយ​​​​​​​​​នូវរឿងរ៉ាវឈឺចា​​​​​​​​​ប់របស់ខ្លួន ធ្វើ​​​​​​​​​​ឱ្យកើតមានកា​​​​​​​​​​រភ្ញាក់ផ្អើ​​​​​​​​​​​​​​​​​លពេញក្នុងបណ្តាញសង្គមហ្វេ​​​​​​​​​​សប៊ុក បន្ទាប់ពីរូប​​​​​​​​​គេត្រូវនារីជា​​​​​​​​​ទីស្រលាញ់ មានឈ្មោះ​​​​​​​​​​ជាសង្សារនឹង​​​​​​​​​គ្នារហូតដល់ទៅ​​​​​​​​​​​​៩ឆ្នាំ​​​​​​​​​​​​​​​​​​​​ បែរជាភ្ជាប់ពាក្យជាមួយនឹងប្រុសផ្សេង និ​​​​​​​​​ងត្រៀមរៀប​​​​​​​​ការក្នុងពេលដ៏ខ្លី​​​​​​​​​​ខាងមុខទៀត​​​​​​​​​ផង ធ្វើឱ្យចំ​​​​​​​​​​ណងស្នេ​​​​​​​​​​​ហ៍រប​​​​​​​​​​​​​​​​​​​​ស់ខ្លួនត្រូវរលាយត្រឹមមួ​​​​​​​​​​​យប៉ព្រិចភ្នែក​​​​​​​​​ សល់តែអ​​​​​​​​​​​តីតកាលឈឺ​​​​​​​​​​ចាប់ ព្រោះ​​​​​​​​​​​​តែស្នេហា​​​​​​​​​ខកបំណ​​​​​​​​​ងមួយ​​​​​​​នេះប៉ុណ្ណោះ។

យុវជនអភ័ព្វស្នេហ៍​រូបនេះ មិនត្រូវបា​​​​នស្គាល់ពី​​​​​​​​​អត្តសញ្ញាណនោះទេ​​​​​​​​​​ គ្រាន់តែដឹង​​​​​​​​​​ថា មានគណនី​​​​​​​​ហ្វេសប៊ុក​​​​​​​​​​​​​​​​​​​​​​ឈ្មោះ Yat Toch។


ម្ចាស់គណ​នីហ្វេសប៊ុក Yat Toch ​​​កាលពីថ្ងៃ​​​​​​​​​ទី២៣ ខែឧ​​​​​​​​​​សភា ឆ្នាំ២០១​​​​​​​​​​៨ ថា “លាហើយនា​​​​​​​​​​មជាសង្សារ ៩​​​​​​​​​​​​​​​​​​​Years ថ្ងៃនេះ ជាថ្ងៃចុងក្រោយ ជាថ្ងៃចុ​​​​​​​​​ងក្រោយយើ​​​​​​​​​​ងទាំង២នាក់​​​​​​​​​ លាហើយឈ្មោះ​​​​​​​​​​ថាជាសង្សារ​​​​​​​​​​​​​​នឹងគ្នា ស្រលាញ់គ្នារាប់ឆ្នាំ ជាសង្សារនឹងគ្នាក៏រាប់ឆ្នាំដែរ ក៏តែងតែ​​​​​​​​​​​ឈ្លោះប្រកែក ខឹង​​​​​​​​​​ អន់ចិត្តនឹង​​​​​​​​​​គ្នារាប់មិនអ​​​​​​​​​​​ស់ អនុស្សា​​​​​​​​​​​​​​​​​​​​​​​​​​​វរីយ៍យើងទាំង២ក៏ច្រើនរាប់អស់ តែថ្ងៃនេះ ជាថ្ងៃ​​​​​​​​​​ចុងក្រោយហើ​​​​​​​​​​យ អស់ហើយនិ​​​​​​​​​​​ស្ស័យជាសង្សារ​​​​​​​​​​​​​​​​​​​​​អស់ហើយឈ្មោះថាជា​​​​​​​​សង្សារនឹ​​​​​​​​​​​​​​​​​​​​ងគ្នាបន្តទៀត ហើយក៏គ្មានថ្ងៃនឹ​​​​​​​​​​​​​ងវិលត្រឡប់​​​​​​​​​​មករកភា​​​​​​​​​​​​​​​​ពសង្សា​​​​​​​​​​រនឹងគ្នាសារជា​​​​​​​​​​ថ្មីដែរ ​​​​​​​​​​​​​​​​​​លាហើយនាមជាសង្សារ ​​​​​​​​​​​លាហើ​​​​​​​​​​​​​​យណា

​លាហើយមនុស្សល្អរបស់បង ​ហើយក៏ដឹង​​​​​​​​​មុនថាពួកយើ​​​​​​​​​​ងនឹងមានថ្ងៃនេះ គឺ​​​​​​​​​ថ្ងៃដែលយើង​​​​​​​​​​​​​ត្រូវព្រាត់គ្នារហូត! តែក៏អរគុណសម្រាប់គ្រប់យ៉ាងកន្លងម​​​​​​​​​ក អរគុណដែល​តែងតែបំពេញតួនាទីជាសង្សារនឹងគ្នា​​​​​​​​​​បានយ៉ា​​​​​​​​​​​ងល្អ អរគុណដែលស្រលាញ់ នៅក្បែរ មើលថែគ្នា ដោយចិត្តនិងចិត្ត មិនគិតមិនខ្វល់ពីអ្នកដទៃ​​​ ចង់អ្នកណានិយាយអី ក៏អូនមិនដែលនឹងខ្វល់ ឬរេរា​​​​​​​​​​​តាមពាក្យគេដែរ ​​​​​​​​​តែថ្ងៃនេះ ហើយក៏​​​​​​​​​​​ជាថ្ងៃចុងក្រោយរវាងយើងទាំង២ដែលជាសង្សារ ព្រោះពេលនេះអូនមាន​​​​​​​​​គូដណ្តឹង ហើយប​​​​​​​​​ន្តិចទៀតអូន ​​​​​​​​​​ក៏ត្រូវរៀប​​​​​​​​​ការ​​​​​​​​​ដែរ!

មិនគួរណាការតស៊ូ ព្យាយាមស្រលាញ់អូន បងបានទ្រាំ និងឆ្លងកាត់នូវបញ្ហាការលំបាកជាច្រើន តែទីបញ្ចប់បងនៅតែត្រូវបាត់បង់អូន បងមិនខឹងនឹងអូនទេ ធ្វើម៉េចបើពួកយើងទាំង២មិនមែនគូនឹងគ្នា សុំទោសរយៈកន្លងមក ដែលបងមើលថែអូនមិនបានល្អ ជាតិក្រោយបងនឹងសងអូនគ្រប់យ៉ាង (ហេតុអ្វីកូនកំលោះមិនមែនជាខ្ញុំ ហេតុអ្វីឈុតកូនកំលោះមិនមែនជាខ្ញុំជាអ្នកពាក់…ហេតុអ្វី?…”។

យុវជនជាម្ចាស់គណ​នីហ្វេសប៊ុកខាងលើ​ បានបន្ថែម​​​​​​​​​ថា “ចុងក្រោយអ្នក​​​​​​​​​​បន្សល់ត្រឹមស្លាក​​​​​​​​​ស្នាមពីអតី​​​​​​​​​​​​​​​​​​​​​តកាលដែលមិនអាចបំភ្លេចបាន…” “បងសុំឱបអូនម្តងទៀតបា​​​​​​​​នទេ មុនអូនត្រូ​​​​​​​​​​​​​​​​​​វរៀបការនឹងអ្នកថ្មី…”។

ក្រោយបង្ហោះសារឈឺចាប់ ខកបំណ​​​​​​​​ងខាងលើនៅ​​​​​​​​​​ក្នុងបណ្តាញសង្គម​​​​​​​​​​ហ្វេសប៊ុករួចមក​​​​​​​​​ គេឃើញ​​​​​​​​​​​​​​​​មានមិត្តភក្តិ រួមនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក​​​​​​​​​ជាច្រើន បានស​​​​​​​​​ម្តែងនូវអារម្មណ៍​​​​​​​​​អាណិតអាសូរចំពោះយុ​​​​​​​​​​​​​​​​​វជនខាងលើ ដែលខំប្រឹងថែរក្សាចំណងស្នេហ៍បា​​​​​​​​​នរហូតដល់ទៅ៩ឆ្នាំ​​​​​​​​​ ចុងក្រោយបែរជា​​​​​​​​​មិនអាចជួ​​​​​​​​​បគ្នា​​​​​​​​​​​ទៅវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ យ៉ាងណា ក៏មានការលើកទឹកចិត្តឱ្យយុវជនខក​​​​​​​​​ស្នេហ៍រូបនេះ កុំអស់​​​​​​​​​​សង្ឃឹមក្នុង​​​​​​​​ជីវិត ប្រឹងក្រោក​​​​​​​​​ឈរឡើ​​​​​​​​​​​​​​​ង ព្រោះផ្លូវជីវិតនៅវែងឆ្ងាយ ហើយក៏មិន​​​​​​​​​ខ្វះមនុ​​​​​​​​​ស្សស្រីល្អ​​​​ៗផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here