Home សង្គម ហួសចិត្ត! ស្រី​ទំនើង​២ក្រុម មានគ្នា០៩នាក់ ឆាតតាមហ្វេសប៊ុក ណាត់គ្នាកណ្តាលយប់ បើកឆាកប្រយុទ្ធគ្នា ដោយសារតែដណ្តើមប្រុសគ្នា ទៅវិញទៅមក

ហួសចិត្ត! ស្រី​ទំនើង​២ក្រុម មានគ្នា០៩នាក់ ឆាតតាមហ្វេសប៊ុក ណាត់គ្នាកណ្តាលយប់ បើកឆាកប្រយុទ្ធគ្នា ដោយសារតែដណ្តើមប្រុសគ្នា ទៅវិញទៅមក

1169
0
SHARE

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍ទោ​ភុល​ ភស្តា​អធិការ នគរបាល​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​០០:៣០​នាទី​ ឈាន​ចូល​ថ្ងៃទី​២៥​ខែ​ ឧសភា​ ឆ្នាំ​២០១៨​ កម្លាំង​ល្បាត​យប់​ របស់​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ បាន​បង្រ្កាប​ស្រី​ទំនើង​២ក្រុម​ ដែល​មាន​គ្នា​ចំនួន​៩​នាក់​ បាន​បង្ក​ហិង្សា​វាយ​តប់​គ្នា​ តាម​ទី​សាធារណៈ​ ដេីម្បី​យក​មក​អប់រំ​ធ្វេី​កិច្ចសន្យា​ ឲ្យ​អ្នក​អាណា​ព្យាបាល​ មក​ធានា​យក​ទៅ​ អប់រំ​បន្ត​។


លោក​អធិការ​នគរបាល​ក្រុង​បាន​បញ្ជាក់​ថា៖ ស្រីទំ​នេីង​ទាំង​ពីរ​ក្រុម​នេះ​ មួយ​ក្រុម​មាន​គ្នា​៣នាក់ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​៦​នាក់​ បាន​ប្រេី​ប្រាស់​ហ្វេសប៊ុក​ឆាត​ ណាត់​ជួប​ បេីក​ឆាក​ប្រយុទ្ធ​គ្នា​ ដោយ​មូលហេតុ​ ដណ្ដើម​ប្រុស​គ្នា​។ ពួក​គេ​បាន​ណាត់​ជួប​វាយ​តប់​គ្នា​ពី​រ​លេី​ក​ នៅ​យប់​ថ្ងៃទី​២​៣​ ជួប​វាយ​គ្នា​មួយ​លេីក​នៅ​ឆ្នេរ​អូរ​ឈើទាល​ លុះដល់​យប់មិញ​នេះ​ បាន​ណាត់​វាយ​គ្នា​មួយ​លេីក​ទៀត​ នៅ​រង្វង់​មូល​ត្រី​ផ្ទោង​ មុខ​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ ហើយ​ត្រូវ​កម្លាំង​ល្បាត​ស្ទាក់​ចាប់បាន​បាន​តែ​ម្តង​។

លោក​ភុល​ ភស្តា​អធិការ​ក្រុង​ បាន​បញ្ជាក់​បន្ថែម​ថា៖ ស្រី​ទាំង​២​ក្រុម​ នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យក​មក​អប់រំ​ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ ធ្វើការ​អប់រំ​ ឲ្យ​ធ្វេី​ពលកម្ម​ ព្រម​ទាំង​ឲ្យ​អ្នក​អាណា​ព្យាបាល​មក​ធានា​ យក​ទៅ​អប់រំ​បន្ត​។

ក្នុង​ឱកាស​នេះ​ផង​ដែរ​ លោក​អធិការ​ បាន​សំ​នូម​ពរ​សូម​អាណា​ព្យាបាល​ទាំង​ឡាយ​ចូល​រួម​ជាមួយ​សមត្ថកិច្ច​ អប់រំ​កូន​ចៅ​ឲ្យ​ចៀស​វាង អំពី​បញ្ហា​គ្រឿង​ញៀន​ និង​គ្រឿង​អបាយមុខ​ផ្សេង​ៗ​ទាំងឡាយ ដេីម្បី រួមចំណែក អភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារឲ្យ មានការរីកចម្រើន​។

LEAVE A REPLY

Please enter your comment!
Please enter your name here