Home Uncategorized នៅចាំនារីថៃនិយាយអង់គ្លេសសម្ភាសន៍បុរសបរទេសល្បីពេញពិភពលោកទេ? ពេលនេះស្ងាត់ៗស្រាប់តែមកលេងស្រុកខ្មែរ (មានវីដេអូ)

នៅចាំនារីថៃនិយាយអង់គ្លេសសម្ភាសន៍បុរសបរទេសល្បីពេញពិភពលោកទេ? ពេលនេះស្ងាត់ៗស្រាប់តែមកលេងស្រុកខ្មែរ (មានវីដេអូ)

1371
0
SHARE

ប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាធ្លាប់មើលវីដេអូ នារីជនជាតិថៃ ដែលត្រូវគេហៅថា Krusom ដែលនិយាយភាសាអង់គ្លេសសម្ភាសន៍បុរសបរទេស បែបតុងថៃ ធ្វើឲ្យល្បីពេញពិភពលោកនោះ នាពេលថ្មីៗនេះកញ្ញាបានមកកម្សាន្តនៅក្នុងរាជធានីភ្នំពេញ ធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំងនឹងវត្តមានរបស់នាងមកកាន់កម្ពុជា។

ការភ្ញាក់ផ្អើលនេះក្រោយពេល Krusom បានបង្ហោះរូបភាពនៅម្តុំវិមានឯករាជ្យ ព្រមទាំងបានសរសេរសួរអ្នកគាំទ្រថា តើកន្លែងដែលខ្លួនកំពុងឈរនេះនៅទីណា? យ៉ាងណាមិញគេពុំទាន់ដឹងថាកញ្ញាមកលេងកម្ពុជា ស្នាក់នៅប៉ុន្មានថ្ងៃនោះទេ។ ប៉ុន្តែយោងតាមការបង្ហោះរូបភាពរបស់នាង មហាជនជាច្រើនសង្ស័យថា Krusom នឹងមានវីដេអូទាក់ទងនឹងការមកលេងកម្សាន្តនៅកម្ពុជា ។ គួរបញ្ជាក់ថា នារីជនជាតិថៃរូបនេះ មានហ្វេសប៊ុកផេកឈ្មោះ english fit and firm ដែលកញ្ញាតែងតែបង្ហោះវីដេអូនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដោយបានបង្រៀនភាសាអង់គ្លេសដល់មហាជនទូទៅនៅតាមបណ្តាញសង្គមថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here